យន្តហោះចម្បាំង F-35 ១គ្រឿងរបស់​ជប៉ុន​ធ្លាក់​ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​

(តូក្យូ)៖ មន្ត្រីការពារជាតិជប៉ុនបាននិយាយថាយន្តហោះចម្បាំង​ F-35 របស់ប្រទេសជប៉ុនដែលជាយន្តហោះចម្បាំងទំនើបបំផុតមួយរបស់ពិភពលោកបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈដែលកំពុងបំពេញបេសកកម្មហ្វឹកហាត់កាលពីថ្ងៃអង្គារ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Takeshi Iwaya បាននិយាយថាយន្តហោះចម្បាំង F-35 ១គ្រឿងរបស់កងកម្លាំងស្វ័យការពារជប៉ុនបានហោះហើរហ្វឹកហាត់ជាមួយយន្តហោះ F-35 ចំនួន៣គ្រឿងផ្សេងទៀតបានបាត់ការទាក់ទងកាលពីល្ងាចថ្ងៃអង្គារ។ ​

បំណែកយន្តហោះចម្បាំង​ F-35 ដែលធ្លាក់នោះត្រូវបានគេរកឃើញកាលពីព្រឹកថ្ងៃពុធ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង