​WFP: ភាពអត់ឃ្លានអាចក្លាយជាគ្រោះមហន្តរាយទី៣នៅ​ម៉ូសំប៊ិក

(បរទេស)៖​ កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ (WFP) បានឲ្យដឹងថាគ្រោះមហន្តរាយលើកទី១របស់ប្រទេសម៉ូសំប៊ិកគឺជាព្យុះស៊ីក្លូន, ទី២គឺមានជំងឺអាសន្នរោគ ហើយឥឡូវគឺភាពអត់ឃ្លានអាចជារឿងទី៣។

WFP កំពុងតែដឹកស្បៀងអាហារឆ្ពោះទៅកាន់សហគមន៍ដាច់ស្រយាល​ដើម្បីចែកជូនដល់មនុស្ស ៧០ម៉ឺននាក់។

សូមជម្រាបថាព្យុះស៊ីក្លូន Idai បានបោកបក់ពីមហាសមុទ្រឥណ្ឌាកាលពីថ្ងៃទី១០ខែមីនា​កន្លងទៅនិងជះឥទ្ធិពលលើប្រទេសម៉ូសំប៊ិកនិងបណ្ដាលឲ្យប្រជាពលរដ្ឋរាប់សែននាក់រងផលប៉ះពាល់៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង