មនុស្ស១០នាក់ស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅ​ប្រេស៊ីល

(បរទេស)៖​ ភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់និងបាន​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិមួយចំនួននៅទីក្រុង Rio de Janeiro កាលពីថ្ងៃអង្គារ​ ហើយថែមទាំងជំរុញឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។

​សាលារៀនជាច្រើនត្រូវបានបិទទ្វារហើយ​បង្កការរំខានដល់ចរាចរណ៍ក្នុងទីក្រុង​ Rio de Janeiro ទៀតផង។

មន្ត្រីក្រុងបាននិយាយថាកម្ពស់ទឹកភ្លៀង១៥២មិលី្លម៉ែត្រ​ក្នុងរយៈពេលត្រឹមតែ៤ម៉ោងកាលពីយប់ថ្ងៃចន្ទដែលជាការធ្លាក់ភ្លៀងកក់ខែ​នៃខែមេសាលើសសព្វមួយដង៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង