តែលអាវីវ៖ មេបក្សធំពីរនៅអ៊ីស្រាអែល កំពុងអះអាងពីជ័យជំនៈក្រោយការបោះឆ្នោត

ប្រភពពី Reuters News ឲ្យដឹងថា ក្រោយពីការបោះឆ្នោតត្រូវបានបិទបញ្ចប់កាលពីថ្ងៃ អង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩នេះ មេដឹកនាំរបស់គណបក្សធំពីរនៅប្រទេសអ៊ីស្រាអែល បានអះអាងពីជ័យជំនះរបស់ខ្លួន ។

លទ្ធផលឆ្នោតបណ្តោះអាសន្ន បានបង្ហាញថា គណបក្សស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ទទួលបានសម្លេងគាំទ្រពី ៣៣ ទៅ៣៦អាសនៈ ក្នុងរដ្ឋសភា ហើយគណបក្សកណ្តាលនិយមរបស់លោក Benny Gantz ទទួលបានពី ៣៦ទៅ៣៧អាសនៈ ក្នុងចំណោមអាសនៈសរុបចំនួន១២០អាសនៈក្នុងរដ្ឋសភា ។

បញ្ហានៅត្រង់ថា គណបក្សទាំងពីរនេះ មិនអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានដូចគ្នា គឺបក្សទាំងពីរត្រូវគណបក្សតូចៗផ្សេងទៀតចូលរួមបង្គ្រប់៦១អាសនៈ ដើម្បីបង្កើតរដ្ឋាភិបាលបាននៅពេលខាងមុខ ៕លីលី

អត្ថបទដែលជាប់ទាក់ទង