UEFA CL 19: Liverpoolឈ្នះ Porto និងSpurs ឈ្នះ Man Cityជើងទី១វគ្គ៨ក្រុមចុងក្រោយ

(អង់គ្លេស)៖ ក្រុមហង្សក្រហម Liverpool ដំណើរការវគ្គ៨ក្រុមចុងក្រោយបានយ៉ាងល្អដោយបានយកឈ្នះក្លិបព័រទុយហ្កាល់ Porto២ទល់នឹង០ការប្រកួតជើងឯក្លិបកំពូលអឺរ៉ុប (UEFA Champion League) ព្រឹកចូលថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០១៩នេះ។

លេងបាន៥នាទីម្ចាស់ផ្ទះ Liverpool ផ្តើមនាំមុខមុនដោយគ្រាប់បាល់កីឡាករNaby Deco Keita។ លុះ១១នាទីបន្ទាប់កីឡាករប្រេស៊ីល Roberto Firmino បន្ថែមគ្រាប់ទី២ឱ្យក្រុមបន្តទៀត។ តង់ទី២គ្មានក្រុមណាមួយស៊ុតបញ្ចូលទីទេ។

ថ្ងៃជាមួយគ្នានោះដែរមួយគ្រាប់របស់កីឡាករកូរ៉េខាងត្បូង​ Heung-Min Sonនាទីទី៧៨ ជួយមាន់ខ្នាយមាស Tottenham Hotspur ឈ្នះ Manchester City ១ទល់នឹង០។ ជើងទី២ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅទឹកដី Man City ១៨ ខែមេសា ចំនែក Portoទទួល Liverpoolនៅថ្ងៃជាមួយគ្នានេះដែរ។

ការប្រកួតវគ្គ១/៤ ផ្តាច់ព្រ័ត្រថ្ងៃនេះដែរ Ajax ទទួលJuventus និងManchester Unitedទទួល Barcelona៕

 

អត្ថបទដែលជាប់ទាក់ទង