​ក្រុមបាតុកររាប់រយនាក់​តវ៉ាប្រឆាំង​របាយការណ៍ដែលថាកងជីវពលចិនបង្ហាញវត្តមាននៅ​ហ្វីលីពីន

(បរទេស)៖ ក្រុមសកម្មជនហ្វីលីពីនរាប់រយនាក់បានដើរក្បួនទៅកាន់ស្ថានកុងស៊ុលចិនក្នុងទីក្រុងម៉ានីលនៅថ្ងៃអង្គារនេះដើម្បីតវ៉ាប្រឆាំងនឹងរបាយការណ៍ដែលថាក្រុមកងជីវពលចិនបានឡោមព័ទ្ធកោះមួយដែលហ្វីលីពីនទាមទារថាជារបស់ខ្លួនស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ។

យោធាហ្វីលីពីនបានប្រកាសថាខ្លួនបានឃ្លាំមើលនាវានេសាទប្រហែល២៧៥គ្រឿងដែលត្រូវបានជឿថាមានដឹកក្រុមកងជីវពលចិននិងបានបើកក្រឡឹងកោះ​ Thitu ក្នុងឆ្នាំនេះ។

សូមជម្រាបថា​​ Thitu គឺជាកោះដ៏ធំមួយដែលគ្រប់គ្រងដោយប្រទេសហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូងនិងមានចម្ងាយជាង២០គីឡូម៉ែត្រពីតំបន់ថ្មប៉ប្រះទឹក  Subi ដែលគ្រប់គ្រងដោយប្រទេសចិន៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង