សេអ៊ូល៖ កូរ៉េខាងត្បូងគ្រោងនឹងស្នើអាមេរិកឲ្យបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាត្បូង Korean Times បានចុះផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moo Jae-in មានគម្រោងនឹងស្នើសុំប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អោយបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ។

ប្រភពដដែលបានបន្តថា សំណើរបស់លោក Moo Jae-in ចំពោះលោក ត្រាំ នឹងត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក Moo Jae-in ទៅកាន់សហរដ្ឋអាមេរិក និងក្នុងពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងរួបនេះជួបជាមួយលោក ត្រាំ ។

សូមបញ្ជាក់ជូនថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ក្នុងបំណងឈានឆ្ពោះទៅរកការរំសាយកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលកូរ៉េខាងជើង ត្រូវបានជាប់គាំងមិនដំណើរទៅមុខ ក្រោយពីជំនួបចរចាជាលើកទី២រវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង