​ពលរដ្ឋក្នុងតំបន់ជាយក្រុង​វ៉េណេស៊ុយអេឡា​តវ៉ាប្រឆាំងនឹងវិបត្តិខ្វះខាតទឹកប្រើប្រាស់

(ការ៉ាកាស)៖ ពលរដ្ឋមួយក្រុមរស់នៅតំបន់ជាយក្រុងបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងរដ្ឋធានីការ៉ាកាស​ប្រទេសវ៉េណេស៊ុយអេឡាកាលពីព្រឹកថ្ងៃចន្ទដើម្បីតវ៉ាប្រឆាំងនឹងបញ្ហាកង្វះទឹកប្រើប្រាស់ដែលមានរយៈពេលជាង១ឆ្នាំមកហើយ។

​អ្នកស្រុកម្នាក់បាននិយាយថា មនុស្សមួយចំនួនកំពុងចាប់ផ្តើមបង្ហាញរោគសញ្ញាមួយចំនួនដូចជារាកនិងក្អួតដែលគាត់គិតថាបណ្តាលមកពីទឹកដែលពួកគេយកមកពីប្រភពផ្សេងៗរួមទាំងក្រុមហ៊ុនចែកចាយទឹកស្អាតរបស់រដ្ឋ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង