យន្តហោះចម្បាំងវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Maitiga ក្នុងទីក្រុងទ្រីប៉ូលី

(បរទេស)៖ យន្តហោះចម្បាំង១គ្រឿងបានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Maitiga ក្នុងទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី កាលពីថ្ងៃចន្ទ​ ប៉ុន្ដែពុំបណ្ដាលឲ្យនរណាម្នាក់រងរបួសឡើយ។

​មិនមានព័ត៌មានលម្អិត​បញ្ជាក់អំពីគោលបំណងក្នុងការវាយប្រហារនោះទេ។

​សូមបញ្ជាក់ថាការប្រយុទ្ធគ្នាក្នុងក្រុងទ្រីប៉ូលីបានផ្ទុះឡើងកាលពីសប្ដាហ៍មុននៅពេលដែលកងទ័ពជាតិលីប៊ីដែលដឹកនាំដោយ Khalifa Hifter បានចាប់ផ្តើមការវាយលុកប្រឆាំងនឹងកងជីវពលដែលប៉ះបោរប្រឆាំងរដ្ឋាភិបាល៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង