រុស្ស៊ីនិងតួកគីនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិភាពនៅស៊ីរី

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសរុស្ស៊ីនិងតួកគីនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសន្តិភាពនៅក្នុងប្រទេសស៊ីរី។

ការថ្លែងបែបនេះរបស់លោក Putin ក្នុងជំនួបជាមួយលោក Tayyip Erdogan ប្រធានាធិបតីតួកគីនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ។

ប្រធានាធិបតីរុស្ស៊ីក៏បាននិយាយផងដែរថារូបលោកនិងលោក Erdogan បានពិភាក្សាអំពីការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល S-400 ទៅកាន់ប្រទេសតួកគី។

លោក Erdogan បានសង្កត់ធ្ងន់ថាការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ីទៅកាន់ប្រទេសតួកគីត្រូវបានសម្រេចហើយនិងគ្មាននរណាម្នាក់អាចធ្វើឲ្យភាគីទាំង២លុបចោលកិច្ចព្រមព្រៀងនោះឡើយ៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង