កាប៊ុល៖ ជនជាតិអាមេរិកបីនាក់ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកនៅអាហ្វហ្កានិស្ថាន

បុគ្គលិកសេវាកម្មជនជាតិអាមេរិកចំនួន៣នាក់បានបាត់បង់ជីវិត និងមួយចំនួនទៀតបានរងរបួស ក្នុងការផ្ទុះគ្រាប់បែកច្នៃនៅក្បែរមូលដ្ឋានទ័ពអាកាសក្នុងតំបន់ Bagram ក្បែរទីក្រុង កាប៊ុល ប្រទេសអាហ្វហ្កានិស្ថាន ។

អ្នកនាំពាក្យកងទ័ពអាមេរិកនៅអាហ្វហ្កានិស្ថាន លោក David Butler បានអោយដឹងថា ខ្មាន់បំផ្ទុះគ្រាប់បែក បានដាក់បង្កៃគ្រាប់បែកច្នៃនៅក្បែរក្បួនរថយន្តរបស់កងកម្លាំងសន្តិសុខ និងអាចបញ្ជាពីចម្ងាយផ្ទុះឡើងខណៈបុគ្គលិកសេវាកម្មអាមេរិកចូលទៅដល់ ។

ការបាត់បង់ជីវិតជនជាតិអាមេរិក៣នាក់នេះ បានរុញច្រានកំណើននៃជនជាតិអាមេរិក ដែលបានស្លាប់នៅអាហ្វហ្កានិស្ថានកើនឡើងដល់៧នាក់ហើយនៅឆ្នាំ២០១៩នេះ ហើយកងទ័ពអាមេរិកចំនួន៦៨នាក់បានស្លាប់ចាប់តាំងពីឆ្នាំ២០១៥កន្លងមក ៕លីលី

អត្ថបទដែលជាប់ទាក់ទង