តេអ៊ីរ៉ង់៖ អ៊ីរ៉ង់ដាក់កងទ័ពអាមេរិកក្នុងបញ្ជីនៃក្រុមភេរវជន ជាការសងសឹក

ប្រភពពី RT បានចុះផ្សាយថា ក្រុមប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកផ្នែកសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់ បានដាក់បញ្ចូលកងទ័ពអាមេរិកទៅក្នុងបញ្ជីនៃក្រុមភេរវជន ដែលជាការសងសឹកអាមេរិកវិញ ក្នុងគោលដៅប្រយុទ្ធប្រឆាំងភេរវកម្មនៅលើពិភពលោក ។

សេចក្តីប្រកាសនៃការដាក់បញ្ចូលកងទ័ពអាមេរិកក្នុងបញ្ជីនៃក្រុមភេរវកម្មរបស់អ៊ីរ៉ង់ ត្រូវបានធ្វើ ឡើងក្រោយពីមន្ទីរបញ្ចកោណអាមេរិក បានដាក់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ ទៅក្នុង បញ្ជីនៃក្រុមភេរវជន ។

ក្រុមប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកផ្នែកសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់ មិនត្រឹមតែដាក់បញ្ចូលកងទ័ព អាមេរិកក្នុងបញ្ជីនៃក្រុមភេរវជនទេ អ៊ីរ៉ង់ក៏បានចាត់ទុករដ្ឋាភិបាលអាមេរិក ជារដ្ឋាភិបាលភេរវកម្មផងដែរ ដោយចោទប្រកាន់អាមេរិកពីបទវាយប្រហារភេរវកម្មទៅលើប្រទេសជាច្រើននៅជុំវិញពិភពលោក ៕លីលី

អត្ថបទដែលជាប់ទាក់ទង