ហ៊ុនសែន ខាប់នឹងបញ្ចប់ការប្រកួតវគ្គចែកពូលថ្ងៃនេះ

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ២០១៩ (ហ៊ុន សែន ខាប់) នឹងបញ្ចប់ការប្រកួតវគ្គចែកពូលថ្ងៃនេះ ខណៈក្រុមមួយចំនួនបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយនោះ។

ថ្ងៃនេះមានបីប្រកួតក្នុងនោះខេត្តសមុទ្រកម្ពុជា កំពត ទទួលខេត្តព្រះសីហនុ និងខេត្តកែបទទួលខេត្តកោះកុង ស្របពេលដែលខេត្តកំពង់ធំទទួលខេត្តឧត្តរមានជ័យ។ ការប្រកួតទាំងនេះលេងនៅម៉ោង៣និង០០នាទីរសៀលទាំងអស់។

ក្រោយលេងបាន២ប្រកួតម្នាក់ក្នុងពូលឃ កោះកុង និងកែបមាន៤ពិន្ទុដូចគ្នា ចំនែកកំពត និងព្រះសីហនុទើបតែមាន១ពិន្ទុម្នាក់ដែរទេ។ កំពង់ធំលេខ១ពូលងមាន៦ពិន្ទុ ព្រះវិហារដែលត្រូវជួបសៀមរាបស្អែកមាន៣ពិន្ទុ ឧត្តរមានជ័យមិនទាន់ឈ្នះមួយប្រកួតនោះទេ។

ដោយឡែកការប្រកួតស្អែក សៀមរាប ទទួលព្រះវិហារ និងកំពង់ស្ពឺទទួលតាកែវ៕

អត្ថបទដែលជាប់ទាក់ទង