អាមេរិកពន្យារការលុបចោលជើងហោះហើរ​ ប៊ូអ៊ីងម៉ូដែល 737 Max ដល់ថ្ងៃទី០៥ ខែមិថុនា

(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងពន្យារការលុបចោលជើងហោះហើរ ៩០ជើងក្នុងមួយថ្ងៃរហូតដល់ថ្ងៃទី០៥ ខែមិថុនា បន្ទាប់ពីការផ្អាកហោះហើរយន្តហោះប៊ូអ៊ីងម៉ូដែល 737 Max បន្ទាប់ពីយន្តហោះម៉ូដែលនេះបានធ្លាក់ចំនួន២លើកក្នុងរយៈពេល៥ខែ។

សកម្មភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកមួយនេះគឺជាសញ្ញាថ្មីមួយដែលបង្ហាញថា យន្តហោះប៊ូអ៊ីងមិនត្រូវបានគេរំពឹងថានឹងបន្តសេវាកម្មឡើងវិញនៅក្នុងពេលឆាប់ៗនោះទេ។

គួររំឭកថាកាលពីថ្ងៃ២៤ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបាននិយាយថា ខ្លួននឹងកាត់បន្ថយជើងហោះហើរចំនួន៩០ជើងក្នុង១ថ្ងៃរហូតដល់ថ្ងៃទី២៤ ខែមេសា​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង