មនុស្ស២ស្លាប់ក្នុងការវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យនៅអារ៉ាប៊ីសាអូឌីត

(បរទេស)៖ ក្រុមអ្នកវាយប្រហារដាក់គោលដៅវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យនៅខាងកើតប្រទេសអារ៉ាប៊ីសាអូឌីតបានបណ្តាលឲ្យមនុស្សស្លាប់២នាក់និង​២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ។

​ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Abu Hadriyah ដែលជាផ្លូវតភ្ជាប់ពីខេត្តភាគខាងកើត​អារ៉ាប៊ីសាអូឌីត​ជាមួយប្រទេសបារ៉ែននិងគុយវែតដែលជាប្រទេសជិតខាង។

សូមជម្រាបថាខេត្តដែលផលិតប្រេងគឺជាចំណុចក្តៅគគុករវាងរដ្ឋាភិបាលអ៊ិស្លាមនិកាយសាន់នីនិងជនជាតិភាគតិចស៊ីអ៊ីតដែលត្អូញត្អែរពីការរើសអើងនិងការបង្ក្រាប។

ចាប់តាំងពីឆ្នាំ២០១១មក តំបន់នេះត្រូវបានរង្គោះរង្គើដោយការធ្វើបាតុកម្មដោយសន្តិវិធី។ ចំណែកពួកសកម្មប្រយុទ្ធស៊ីអ៊ីតបានធ្វើការវាយប្រហារ ជាច្រើនលើកច្រើនសាទៅលើកងកម្លាំងសន្ដិសុខអារ៉ាប៊ីសាអូឌីតប៉ុន្តែអំពើហិង្សាកាន់តែកើនឡើងដោយសារតែកងកម្លាំងសន្តិសុខភាគច្រើន បានបាញ់សម្លាប់ពួកខ្មាន់កាំភ្លើងក្នុងឆ្នាំ២០១៧៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង