នូវែលសេឡង់ប្រកាសពីការស៊ើបអង្កេតកម្រិតខ្ពស់បំផុតក្នុងករណីបាញ់ប្រហារនៅវិហារអ៊ិស្លាម​ក្នុងក្រុងក្រៃឆឺច

(បរទេស)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ​Jacinda Ardern កាលពីថ្ងៃចន្ទ បានប្រកាសពីការស៊ើបអង្កេតកម្រិតខ្ពស់មួយទៅក្នុងករណីនៃការបាញ់ប្រហារនៅឯវិហារអ៊ិស្លាម២កន្លែងក្នុងទីក្រុងក្រៃឆឺចដែលបានសម្លាប់មនុស្ស៥០នាក់។

​លោកស្រីនាយករដ្ឋមន្ត្រីបាននិយាយថាគណៈរដ្ឋមន្ត្រីបានយល់ព្រមនៅថ្ងៃចន្ទនេះថា«គណៈកម្មការស៊ើបអង្កេតកំពូលរបស់ប្រទេសនូវែលសេឡង់នឹងធ្វើការស៊ើបអង្កេតហើយពិនិត្យមើលថាតើអ្វីដែលគួរត្រូវបានធ្វើនិងគួរធ្វើឡើងសម្រាប់ថ្ងៃមុខដើម្បីបង្ការកុំឲ្យមានការវាយប្រហារបែបនេះទៀត»។

គួររំឭកថាបុរសជាតិអូស្ត្រាលីម្នាក់ដែលជាអ្នកស្បែកសជ្រុលនិយមត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតសម្រាប់ការវាយប្រហារនៅឯវិហារអ៊ិស្លាម២កន្លែងក្នុងទីក្រុងក្រៃឆឺច​ កាលពីថ្ងៃទី១៥ខែមីនាកន្លងទៅ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង