គ្រូបង្រៀនម៉ារ៉ុក១ម៉ឺននាក់តវ៉ា​ទាមទារឲ្យមានការងារជាអចិន្ត្រៃយ៍

(បរទេស)៖ គ្រូបង្រៀនប្រហែល១ម៉ឺននាក់បានធ្វើការតវ៉ាថ្មីមួយនៅក្នុងរដ្ឋធានី​ Rabat ប្រទេសម៉ារ៉ុកកាលពីថ្ងៃអាទិត្យដើម្បីទាមទារឲ្យមានការងារជាអចិន្ត្រៃយ៍។

ក្រុមគ្រូបង្រៀនបាននាំគ្នាដើរក្បួននិងស្រែកពាក្យស្លោកនយោបាយជាច្រើនចាប់ពីក្រសួងអប់រំរហូតដល់ទីធ្លាខាងមុខសភា ដោយពួកគេចង់ឲ្យមានការងារជាអចិន្ត្រៃយ៍ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនរួមទាំងប្រាក់សោធននិវត្តន៍ដែលល្អប្រសើរជាងនេះ។

​ទន្ទឹមនឹងនេះ ក្រសួងអប់រំរបស់ប្រទេសម៉ារ៉ុកបានគំរាមគ្រូបង្រៀនទាំងនោះឲ្យត្រឡប់ទៅបង្រៀនវិញ បើមិនដូច្នោះទេនឹងត្រូវបណ្តេញចេញ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង