ស្នងការនគរបាលខេត្តមណ្ឌលគិរី ស៊ើបអង្កេតសារជាថ្មី ករណីស្ត្រីជនជាតិព្នងម្នាក់ ប្រឌិតរឿងចោរប្លន់

(មណ្ឌលគិរី)៖ នៅពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ កម្លាំងនគរបាលនៃស្នងការដ្ឋាន ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្នងការរង សូ សុវណ្ណ ក្រោមបញ្ជាផ្ទាល់ពីលោកស្នងការ បានទៅពិនឹត្យស៊ើអង្កេតផ្ទាល់ជាថ្មីលើករណីស្រ្តីជនជាតិព្នងម្នាក់ បង្កភាពចលាចល តាមរយៈការប្រឌិតថា មានករណីចោរប្លន់ក្នុងផ្ទះយកទ្រព្យមានតម្លៃអស់ពីខ្លួន។

កម្លាំងនគរបាលស៊ើបអង្កេតមួយក្រុមនេះ បានសហការជាមួយកម្លាំងជំនាញផែនព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ ដែលមានកម្លាំងមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ និងបច្ចេកទេស បានទៅដល់កន្លែងកេីតហេតុនៅចំណុចផ្ទះក្នុងចម្ការ សិ្ថតនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគីរី។

ក្រោយពីបានស្រាវជ្រាវស៊េីបអង្កេត និងវិភាគទីកន្លែងកេីតហេតុ សមត្ថកិច្ចបានសន្មត់ថា ករណីថាចោប្លន់នៅវេលាម៉ោង​៩យប់ ថ្ងៃទី២២​ ខែមីនា ឆ្នាំ២០១៩ គឺជារឿងមិនពិតទេ។

បើតាមការបំភ្លឺពីសាមីខ្លួនជាម្ចាស់ផ្ទះ ដែលតាំងខ្លួនជាជនរងគ្រោះឈ្មោះ ចេស ហេីប ភេទស្រីអាយុ៣៥ឆ្នាំជនជាតិព្នង បានឆ្លេីយសារភាពថា ខ្លួនពិតជាបានប្រឌិតរឿងថា មានករណីចោប្លន់កេីតឡេីងក្នុងគោលបំណងយកមាសចំនួន៧ជី ទៅលាក់ទុកបំបាត់ពីប្តី ដោយសារប្តីដេីរផឹកសុីចោលប្រពន្ធយប់ៗជ្រៅពេក ហេីយនៅពេលចូលផ្ទះវិញ តែងតែរករឿងទំនាស់ជាមួយប្រពន្ធ ហេតុដូច្នេះហេីយ ទេីបខ្លួនសម្រេចចិត្តប្រឌិតរឿងថា មានចោចូលប្លន់មាស និងលុយកាកអស់ពីខ្លួន។

លោក សូ សុវណ្ណ បានមានប្រសាសន៍ថា ក្នុងករណីឈានដល់ការពិនិត្យសើបអង្កេតជាថ្មីនេះ ក្រោយពីបានលេចឮព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបានបង្ហោះថា មានករណីចោប្លន់ស្ត្រីកូនខ្ចី២ខែ បានសម្រេច លោកក៏បានដឹកនាំលាំងផ្ទាល់ដល់កន្លែងកើតហេតុ តែករណីខាងលើនោះពុំមានអ្វីប្រែប្រួលគួឲ្យកត់សំគាល់ឡើយដូចតែក្នុងរបាយការណ៍របស់ជំនាញប៉ុណ្ដុះ នៅចុងក្រោយលោ សូសុវណ្ណបានបានធ្វើកានែនាំដល់ប្តីប្រពន្ធទាំងពីរឲ្យចេះគោរពស្រលាញ់គ្នាកុំឈ្លោះប្រកែកគ្នាកុំដើរផឹកស្រាក្រៅផ្ទះច្រើនពេកព្រមទាំងកុំបង្ករឿងហេតុដូចថ្ងៃនេះ៕ (SN-ព្រាបស)

អត្ថបទដែលជាប់ទាក់ទង