ការ៉ាកាស៖ យន្តហោះកងទ័ពអាកាសរបស់រុស្ស៊ី ចុះចតនៅវែណេស៊ុយអេឡា

ប្រភពពី Reuters News ឲ្យដឹងថា យន្តហោះចំនួនពីរគ្រឿងរបស់កងទ័ពអាកាសរុស្ស៊ី បានចុះចតនៅអាកាសយានដ្ឋានរបស់ប្រទេសវែណេស៊ុយអេឡា ក្នុងគោលដៅពង្រឹកទំនាក់ទំនងរវាងរុស្ស៊ី និងវែណេស៊ុយអេឡា ។

ប្រភពដដែលបានបន្តថា យន្តហោះរុស្ស៊ីទាំងពីរគ្រឿងនោះ បានដឹកសម្ភារៈសឹក និងគ្រឿងយុទ្ធោបករណ៍ជាច្រើន រួមទាំងកងទ័ពប្រមាណ១០០នាក់ផងដែរ ទៅកាន់ប្រទេសវែណេស៊ុយអេឡា ខណៈប្រទេសនេះ កំពុងមានវិបត្តិនយោបាយ ។

សូមបញ្ជាក់ជូនថា វិបត្តិនយោបាយនៅវែណេស៊ុយអេឡា នៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ខណៈដែលរុស្ស៊ីគាំទ្រខាងរដ្ឋាភិបាល និងអាមេរិកគាំទ្រខាងគណបក្សប្រឆាំង ៕លីលី

អត្ថបទដែលជាប់ទាក់ទង