ប៉េកាំង៖ ចិនក្តៅក្រហាយនឹងអាមេរិក ដែលបញ្ជូននាវាចម្បាំងទៅក្បែរកោះតៃវ៉ាន់

អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក Geng Shuang បានរិះគន់យ៉ាងខ្លាំងចំពោះមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ដែលបានបញ្ជូននាវាចម្បាំងចម្បាំងចំនួនពីរគ្រឿងទៅក្បែរកោះតៃវ៉ាន់ ។

ការរិះគន់របស់លោក Geng Shuang ត្រូវបានធ្វើឡើងក្រោយពីមន្ទីរបញ្ចកោណអាមេរិកបានបញ្ជូននាវាចម្បាំងមួយគ្រឿងប្រភេទ Curtis Wilbur និងនាវាល្បាតមួយគ្រឿងទៀតប្រភេទ Bertholf ទៅកាន់តំបន់ក្បែរកោះតៃវ៉ាន់ ។

លោក Geng Shuang បានអោយដឹងថា ក្រសួងការពារជាតិចិន បានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅតាមឃ្លាំមើលសកម្មភាពនាវាចម្បាំងរបស់អាមេរិក ខណៈអាមេរិកនៅតែបន្តការបង្ករឿងជាមួយចិន ដោយជួយឈឺឆ្អាលកោះតៃវ៉ាន់ ៕លីលី

អត្ថបទដែលជាប់ទាក់ទង