មនុស្ស៧នាក់របួសក្បែរក្រុងតេលអាវីវក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីតំបន់ហ្កាហ្សា

(អ៊ីស្រាអែល)៖ អាជ្ញាធរអ៊ីស្រាអែលបាននិយាយថា មនុស្ស៧នាក់បានរងរបួសនៅក្បែរទីក្រុងតេលអាវីវ​នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីតំបន់ហ្កាហ្សា ​នៅថ្ងៃចន្ទនេះ​។

ហេតុការណ៍នៅក្នុងសង្កាត់​ Mishmeret ភាគខាងជើងទីក្រុងតេល អាវីវ​នេះបានកើតឡើងចំពេលដែលភាពតានតឹងកំពុងកើនឡើងខ្លាំងនៅមុនពេលមកដល់នៃថ្ងៃរំឭកខួបការធ្វើបាតុកម្មនៅព្រំដែនតំបន់ហ្កាហ្សា និងនៅមុនពេលយុទ្ធនាការឃោសនាបោះឆ្នោតក្នុងប្រទេសអ៊ីស្រាអែលដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៩ ខែមេសាខាងមុខ។

សូមបញ្ជាក់ថា ភ្លាមៗនោះនៅមិនទាន់មានការបញ្ជាក់ពីភាគីប៉ាឡេស្ទីននៅឡើយទេ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង