​ក្រសួងយុត្តិធម៌អាមេរិកប្រកាសថា​មិនឃើញភ័ស្ដុតាងដែលថាក្រុមឃោសនាបោះឆ្នោត​លោក ត្រាំ​ ឃុបឃិតជាមួយ​រុស្ស៊ី

(អាមេរិក)៖ លោក Robert Muller រដ្ឋអាជ្ញាពិសេសរបស់សហរដ្ឋអាមេរិកមិនបានរកឃើញភ័ស្តុតាងនៃការឃុបឃិតគ្នារវាងក្រុមការងាររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងរុស្ស៊ីនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ នោះទេ។

​អគ្គមេធាវី លោក William Barr បាននិយាយកាលពីថ្ងៃអាទិត្យ​ថា លោកបានកំណត់ថាលោក​ ត្រាំ មិនបានរារាំងយុត្តិធម៌ក្នុងអំឡុងពេលស៊ើបអង្កេតនោះទេ។

សូមជម្រាបថា នៅក្នុងជ័យជម្នះនយោបាយដ៏ធំមួយសម្រាប់លោក ត្រាំ, លោក Mueller ដែលបានចំណាយពេលជិត២ ឆ្នាំដើម្បីស៊ើបអង្កេតការចោទប្រកាន់ថាប្រទេសរុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតដើម្បីជួយលោក ត្រាំ ដើម្បីប្រឆាំងនឹងគូប្រជែងប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លិនតុន មិនបានរកឃើញភ័ស្តុតាងថា យុទ្ធនាការរបស់លោក ត្រាំ បាន «លួងលោមឬសម្របសម្រួលជាមួយរដ្ឋាភិបាលរុស្ស៊ី» នោះទេ។ នេះបើយោងតាមសេចក្តីសង្ខេបនៃការរកឃើញរបស់លោក Mueller។

​ហើយរុស្ស៊ីបាននិយាយថាខ្លួនមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតទេ ទោះបីទីភ្នាក់ងារស៊ើបការណ៍អាមេរិកបានសន្និដ្ឋានថាវា​ជាយ៉ាងណាក៏ដោយ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង