យន្តហោះទ័ពអាកាស២គ្រឿងរបស់រុស្ស៊ី​ចុះចតនៅវ៉េណេស៊ុយអេឡាដោយ​ដឹកកងទ័ពជិត១០០នាក់ទៅជាមួយផង

(បរទេស)៖ របាយការណ៍ព័ត៌មានផ្សព្វផ្សាយថាយន្តហោះទ័ពអាកាស២គ្រឿងរបស់រុស្ស៊ីបានចុះចតក្នុងប្រទេសវ៉េណេស៊ុយអេឡាដោយបានដឹកកងទ័ពជិត១០០នាក់ទៅជាមួយផងកាលពីថ្ងៃសៅរ៍។

​ភ្លាមៗនោះមិនទាន់មានអំណះអំណាងបញ្ជាក់ថាហេតុអ្វីយន្តហោះទាំង២នោះបានចុះចតនៅប្រទេសវ៉េណេស៊ុយអេឡានោះទេ។

ក្រសួងព័ត៌មានវ៉េណេស៊ុយអេឡា​សុំមិនធ្វើអត្ថាធិប្បាយទាក់ទិននឹងរឿងនេះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង