បាងកក៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតថៃ អាចប្រកាសនៅល្ងាចនេះ

ប្រភពពី Bangkok Post ឲ្យដឹងថា​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅប្រទេសថៃ អាចនឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតសកលនៅប្រទេសនេះ នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនានេះ ។

តាមលទ្ធផលនៃការរាប់សម្លឹកឆ្នោតបានលើ៩៣%បានបង្ហាញថា គណបក្ស Pheu Thai Party បានទទួលសម្លេងគាំទ្រច្រើនជាងគេក្នុងលំដាប់លេខ១ គណបក្ស Palang Pracharath Party ឈរក្នុងលំដាប់លេខ២ និងគណបក្ស Future Forward Party ឈរក្នុងលំដាប់លេខ៣ ។

សូមបញ្ជាក់ជូនថា គណបក្ស Pheu Thai Party លំអៀងទៅរកអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងគណបក្ស Palang Pracharath Party គឺជាគណបក្សរបស់របបយោធាលោក ប្រាយុទ្ធ ចាន់អូចា ហើយសម្លេងឆ្នោតគាំទ្រគណបក្សទាំងពីរនេះ នៅប្រកៀកប្រកិតគ្នានៅឡើយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង