AFC U23 2020: យុវជនថៃឈ្នះប៊្រុយណេយ៉ាងចាស់ដៃ និងឡើងមកឈរកំពូលតារាង

(វៀតណាម)៖ ក្រុមបាល់ទាត់យុវជនដំរីសឹកថៃ បានបំបាក់ក្រុមយុវជនប៊្រុយណេ ប៨ទល់នឹង០ ការប្រកួតជម្រុះបាល់ទាត់យុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ២០២០ពូលK ទោះបីជាមានកៅអីទៅជុំចុងក្រោយដោយស្វ័យប្រវត្តិក្នុងនាមម្ចាស់ផ្ទះក៏ដោយ។

នេះជាជ័យជំនះលើកទី១របស់ថៃ ដោយការប្រកួតដំបូងយុវជនប្រទេសនេះឈ្នះឥណ្ឌូនេស៊ី៤ទល់នឹង០។ ពេលនេះថៃឈរនៅលេខ១បណ្តោះអាសន្នមាន៦ពិន្ទុ និងគ្រាប់ស៊ុត១២គ្រាប់ គ្មានរបូតមួយគ្រាប់ទេ។

៨គ្រាប់របស់ថៃកើតឡើងដោយកីឡាករ Supachok Sarachat, Supachai Jaidedបីគ្រាប់តែឯង,Suphanat Mueanta ,Anon Amornlerdsak,Saringkan Promsupa  និងកីឡាករChotipat Poomkeaw។

ការប្រកួតចុងក្រោយរបស់ថៃ ថ្ងៃទី២៦ ខែមីនា ត្រូវជួបជាមួយវៀតណាម។ ថៃទោះចាញ់រឺធ្លាក់ក៏នៅតែបានឡើងដែរដោយសារម្ចាស់ផ្ទះ។ ថៃយ៉ាងហោចណាស់ក៏លេខ២ក្នុងពូលដែរប្រសិនចាញ់វៀតណាមប្រកួតចុងក្រោយ។

សូមជម្រាបជួនថា១១ក្រុមដែលបញ្ចប់លេខ១ក្នុងពូលទាំង១១ និងលេខ២ល្អបំផុត៤ក្រុមបានឡើងទៅវគ្គចុងក្រោយ១៦ក្រុម រួមជាមួយម្ចាស់ផ្ទះថៃ។ តែបើថៃលេខ១ រឺលេខ២ក្នុងពូល ក្រុមលេខ២ល្អបំផុតទី៥ឡើងជំនួស៕

អត្ថបទដែលជាប់ទាក់ទង