AFC U23 2020: ជ័យជំនះ៦គ្រាប់របស់អូស្ត្រាលីលីឆាយនីសតៃប៉ិ ធ្វើឱ្យកូរ៉េខាងត្បូងកាន់តែដាក់សម្ពាធលើកម្ពុជា

(កម្ពុជា)៖ អូស្ត្រាលីអាយុក្រោម២៣ឆ្នាំ បានបំបាក់ក្រុមយុវជនឆាយនីសតៃប៉ិ ៦ទល់នឹង០ ការប្រកួតជម្រុះបាល់ទាត់យុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២០នៅប្រទេសថៃ ពូលHថ្ងៃនេះ។

ជ័យជំនះនេះធ្វើឱ្យអូស្ត្រាលីឈរនៅលេខ១បណ្តោះអាសន្នក្នុងពូលជាមួយ៦ពិន្ទុ និងមានគ្រាប់ស៊ុត១២គ្រាប់។ ដូច្នោះគេមើលឃើញថាកូរ៉េខាងត្បូងបើអាចទៅរកក៏មិនបន្ធួរដៃឱ្យក្រុមយុវជនកម្ពុជាដែរពេលក្រុមទាំងពីរប៉ះគ្នានៅម៉ោង៨និង០០នាទីខាងមុខនេះ។ ដើម្បីឈរនៅលេខ១កូរ៉េខាងត្បូងត្រូវឈ្នះកម្ពុជាយ៉ាងតិច៥គ្រាប់។

៦គ្រាប់របស់អូស្ត្រាលីកើតឡើងដោយកីឡាករ Abraham Majokពីរគ្រាប់តែឯង, Thomas Deng,Tass Mourdoukoutas,និង Pierce Waring ពីរគ្រាប់តែឯង៕

អត្ថបទដែលជាប់ទាក់ទង