AFC U23 2020: ជប៉ុន និងចិនបន្តឈ្នះក្នុងលទ្ធផលច្រើនគ្រាប់លើគូប្រកួត

(អាស៊ី)៖ ក្រុមបាល់ទាត់យុវជនចិនអាយុក្រោម២៣ឆ្នាំ បន្តឈ្នះទៀតហើយ ក្រោយបំបាក់ហ្វីលីពីន ៨ទល់នឹង០ ការប្រកួតជម្រុះបាល់ទាត់ជើងឯកអាស៊ីអាយុក្រោម២៣ឆ្នាំ២០២០ពូលJថ្ងៃនេះ និងឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល។

តង់ទី១ក្រុមយុវជនអាស៊ីខាងកើតចិននាំមុខក្រុមនៅអាស៊ានហ្វីលីពីន ៥ទល់នឹង០ ដោយស៊ុតបញ្ចូលទីដោយកីឡាករ Shan Huanhuanនាទីទី១០ Hu Jinghang នាទីទី១៤ និង៤២ កីឡាករHuang Congនាទីទី១៩និងកីឡាករLin Liangming នាទីទី២៩។

នៅតង់ទី២កីឡាករ Shan Huanhuan និង Zhang Yuning រកបានបីគ្រាប់បន្ថែមទៀតឱ្យចិន។តាមរយៈលទ្ធផកនេះចិនឈរនៅចំណាត់ថ្នាក់ទី១ក្នុងពូលមាន៦ពិន្ទុ និងមានគ្រាប់ស៊ុត១៣គ្រាប់ និងគ្មានគូប្រកួតស៊ុតបញ្ចូលទីបានឡើយ។

ថ្ងៃជាមួយគ្នានេះដែរនៅពូល I ក្រុមយុវជនជប៉ុនឈ្នះទីម័រខាងកើត៦ទល់នឹង០ ដើម្បីឈរនៅកំពូលតារាងមាន៦ពិន្ទុ និងមានគ្រាប់បាល់ស៊ុត១៤គ្រាប់ ហើយគ្មានរបូតមួយគ្រាប់នោះទេ។

ចំនែកលទ្ធផលពូល Gវិញម្ចាស់ផ្ទះម៉ុងហ្គោលីធ្លាក់ពីការប្រកួតជម្រុះនេះហើយ ក្រោយចាញ់ហុងកុង ១ទល់នឹង០ ឯសិង្ហបុរីនៅរក្សាក្តីសង្ឃឹមក្រោយស្មើកូរ៉េខាងជើង ១ទល់នឹង១។ ប្រកួតចុងក្រោយពូលនេះ កូរ៉េខាងជើង ជួបហុងកុង និងសិង្ហបុរីជួបម៉ុងហ្គោលីថ្ងៃទី២៦ ខែមីនាខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង