ព្រូស៊ែល៖ អឺរ៉ុបចេញមុខប្រឆាំងអាមេរិកក្នុងសំណុំរឿងតំបន់ Golan Heights

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានចេញមុខដោយចំហរក្នុងការប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុង សំណុំរឿងតំបន់ Golan Heights ។

អឺរ៉ុបដែលចេញមុខប្រឆាំងអាមេរិកនេះ ត្រូវបានធ្វើឡើងក្រោយពីលោក Trump បាន ប្រកាសទទួលស្គាល់តំបន់ Golan Heights ជាដែនដីកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសអ៊ីស្រា អែល ដែលជាតំបន់នេះ ជាតំបន់ប្រទាញប្រទង់គ្នារវាងអ៊ីស្រាអែល និងប្រទេសស៊ីរី ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បាននិយាយថា ការប្រកាសទទួលស្គាល់របស់លោក Trump គឺជាការបញ្ឆេះអោយមានអំពើហិង្សា និងអាចរុញច្រានអ៊ីស្រាអែល និងស៊ីរី អោយធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនៅពេលខាងមុខ ៕លីលី

អត្ថបទដែលជាប់ទាក់ទង