AFC U23 2020: យប់នេះយុវជនកម្ពុជា ប្រកួតជាមួយក្រុមខ្លាំងកូរ៉េខាងត្បូង

(កម្ពុជា)៖ នេះជាថ្ងៃទី២នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំវគ្គជម្រុះ។ កម្ពុជាបន្តការប្រកួតរបស់ខ្លួនជាមួយក្រុមខ្លាំងកូរ៉េខាងត្បូង នៅយប់នេះក្នុងពហុកីឡដ្ឋានជាតិ ក្រោយចាញ់អូស្ត្រាលី ០ទល់នឹង៦។

កូរ៉េខាងត្បូង មុនមកជួបកម្ពុជា បានបំបាក់ក្រុមឆាយនីសតៃប៉ិយ៉ាងចាស់ដៃ ៨ទល់នឹង០ ដើម្បីឈរនៅចំណាត់ថ្នាក់ទី១ក្នុង
ពូលH ខណៈដែលអូស្ត្រាលីឈរនៅលេខ២។

ថ្ងៃជាមួយគ្នានេះដែរម៉ោង៥និង០០នាទីល្ងាច កង់ហ្គូរួជំទង់អូស្ត្រាលី ជួបជាមួយឆាយនីសតៃប៉ិន។ ការប្រកួតក្នុងពូលនេះអាចមានគ្រាប់បាល់កើតឡើងតិច រឺច្រើនអាស្រ័យលើការប្រកួតរបស់អូស្ត្រាលី បើសិនអូស្ត្រាលីឈ្នះឆាយនីតៃប៉ិ ច្រើនគ្រាប់ កូរ៉េខាងត្បូងបើមានឱកាសក៏មិនបន្ធួរដៃឱ្យកម្ពុជាដែរ។

សូមជម្រាបជួនថាលេខ១ក្នុងពូលនីមួយៗ និងលេខ២ល្អបំផុត៤ក្រុមបានឡើងទៅវគ្គចុងក្រោយនៅឆ្នាំ២០១០ រួមជាមួយម្ចាស់ផ្ទះថៃ។ តែបើថៃឈរនៅលេខមួយ រឺលេខ២ល្អបំផុត ក្រុមលេខ២ល្អបំផុតទី៥ឡើងជំនួស៕

អត្ថបទដែលជាប់ទាក់ទង