បាងកក៖ ពលរដ្ឋថៃជាង៥១លាន៤សែននាក់កំពុងចេញទៅបោះឆ្នោតសកលនៅថ្ងៃនេះ

ប្រភពពី CNN ឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង៥១លាន៤សែននាក់ នៅទូទាំង ប្រទេសថៃ កំពុងធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអោយដឹងថា គណបក្សនយោបាយ ចំនួន ៨១ គណបក្សបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ដោយដណ្តើមយកកៅអី ក្នុងរដ្ឋសភាចំនួន ៥០០ អាសនៈ ។

នេះគឺជាលើកដំបូងហើយសម្រាប់ប្រជាពលរដ្ឋថៃ ដែលបានចូលរួមបោះឆ្នោតជ្រើស រើសតំណាងរាស្ត្ររបស់ខ្លួន ក្រោយពីរបបយោធាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល កាលពីឆ្នាំ២០១៤កន្លងទៅ ៕លីលី

អត្ថបទដែលជាប់ទាក់ទង