វ៉ាស៊ីនតោន៖ អាមេរិកបារម្ភពីសម្ព័ន្ធមិត្តថ្មី ដែលពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅមជ្ឈិមបូព៌ា

ប្រភពពី RT ឲ្យដឹងថា សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអារ៉ាប៊ី សាអូឌីត បានបង្ហាញ នូវក្តីបារម្ភកាន់តែខ្លាំង ចំពោះការពង្រឹងឥទ្ធិពលយោធានៅតំបន់មជ្ឈិមបូព៌ារបស់ប្រទេសជា សម្ព័ន្ធមិត្តថ្មី គឺទួរគី អ៊ីរ៉ង់ និងកាតា ដែលមានការគាំទ្រពីរុស្ស៊ី និងចិន ។

ប្រភពដដែលបានបន្តថា សង្គ្រាមស៊ីវិលរយៈពេលជាង៨ឆ្នាំនៅស៊ីរី បានកាត់បន្ថយ ឥទ្ធិពលយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធនៅតំបន់មជ្ឈិមបូព៌ា អោយកាន់តែទាបជាលំ ដាប់ ហើយឥទ្ធិពលយោធារបស់រុស្ស៊ី អ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត បានកើនឡើងជាលំដាប់ ។

អាមេរិក និងសម្ព័ន្ធមិត្ត មានគម្រោងផ្តួលរំលំរដ្ឋាភិបាលស៊ីរីរបស់ប្រធានាធិបតី លោក Assad ដោយរុញច្រានស៊ីរីទម្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម ប៉ុន្តែសង្គ្រាមនៅស៊ីរីបែរជាកាត់បន្ថ យឥទ្ធិពលយោធាអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងតំបន់មជ្ឈិមបូព៌ា និងបង្កើនឥទ្ធិពលយោធារបស់ រុស្ស៊ី ចិន ទួរគី អ៊ីរ៉ង់ និងកាតា ទៅវិញ ដែលធ្វើអោយអាមេរិក អ៊ីស្រាអែល និងអារ៉ាប៊ី សាអូឌីត ព្រួយបារម្ភកាន់តែខ្លាំងថែមទៀត ខណៈដែលលោក Assad នៅតែជាប្រធានាធិបតីស៊ីរី ៕លីលី

អត្ថបទដែលជាប់ទាក់ទង