ប៉ារីស៖ បារាំងប្រដៅអង់គ្លេសឲ្យគោរពមតិពលរដ្ឋ ប៉ុន្តែខ្លួនឯងបង្ក្រាបបាតុករយ៉ាងចាស់ដៃ

លោក George Galloway អតីតប្រធានគណបក្សពលករអង់គ្លេស បានលើកឡើងថា ប្រធានាធិបតីរបស់ប្រទេសបារាំង លោក Emmanuel Macron គឺជាអ្នករិះគន់ធ្ងន់ៗ លើលោកស្រី Theresa May នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស អោយគោរពមតិប្រជាពលរដ្ឋ ក្នុងគម្រោងចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ។

លោក George Galloway បានលើកយកសម្តីរបស់ លោក Emmanuel Macron ដែលបាននិយាយក្នុងជំនួបជាក្រុមប្រឹក្សាភិបាលអឺរ៉ុបថា យើងគួរស្តាប់ក្តីបារម្ភរបស់ប្រជាជនយើង គួរបំបាត់ការភ័យខ្លាចរបស់ពួកគេ មិនគួរបំភ័យដល់ពួកគេ និងមិនធ្វើអោយប្រជាពលរដ្ឋខ្លួនឯងស្រក់ទឹកភ្នែកនោះទេ ។

សម្តីរបស់ លោក Emmanuel Macron បាននិយាយបែបនេះជាមួយក្រុមប្រឹក្សាភិបាលអឺរ៉ុប ប៉ុន្តែនៅក្នុងប្រទេសបារាំងលោក Macron បានបង្ក្រាបយ៉ាងចាស់ដៃលើក្រុមបាតុករ មិនស្តាប់បាតុករ និងឈានដល់សម្លាប់ក្រុមបាតុករថែមទៀត ៕លីលី

អត្ថបទដែលជាប់ទាក់ទង