Beira៖ ជម្ងឺអាសន្នរោគបន្តសម្លាប់ជនរងគ្រោះដោយខ្យល់ព្យុះនៅអាហ្វ្រិក

ប្រភពពី Reuters News ឲ្យដឹងថាអង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ នៅតំបន់អាហ្រ្វិក បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំង ចំពោះជម្ងឺអាសន្នរោគនៅតំបន់អាហ្វ្រិក ដែលកំពុងឆ្លងរាលដាលយ៉ាងលឿនទៅលើជនរងគ្រោះក្នុងគ្រោះមហន្តរាយខ្យល់ព្យុះ Idai ដែលបានបោកបក់លើតំបន់នេះ ។

មន្ត្រីកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ បានអោយដឹងថា ជនភៀសខ្លួន ប្រមាណជាង៥០០០០០នាក់ នៅក្នុងប្រទេស ម៉ូហ្សំប៊ិក ហ្ស៊ីមបាបវ៉េ និងប្រទេសម៉ាឡាវី បានភៀសខ្លួនចេញពីគ្រោះមហន្តរាយខ្យល់ព្យុះ Idai ។

ជនភៀសខ្លួនទាំងនោះ កំពុងរងគ្រោះមួយជាន់ទៀត និងបាត់បង់ជីវិតស្ទើររាលថ្ងៃ ដោយសារជម្ងឺអាសន្នរោគ ដែលឆ្លងរាលដាលយ៉ាងឆាបរហ័ស ជាពិសេសគឺស្ត្រី និងកុមារ ដែលមានសុខភាពទន់ខ្សោយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង