ប៉ារីស៖ អង្គការក្រៅរដ្ឋាភិបាលបារាំងជំរុញមេដឹកនាំឲ្យឈប់លក់អាវុធឲ្យអារ៉ាប៊ី សាអូឌីត

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានចុះផ្សាយថា អង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសនេះ បានជំរុញលោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង អោយឈប់លក់គ្រឿងសព្វាវុធអោយទៅប្រទេសអារ៉ាប៊ី សាអូឌីត ក្នុងការធ្វើសង្គ្រាមសម្លាប់មនុស្សតទៅទៀត ។

ការជំរុញនេះ ត្រូវបានធ្វើឡើងក្រោយពីអង្គការក្រៅរដ្ឋាភិបាលបានមើលឃើញថា មេដឹកនាំរបស់ប្រទេសអារ៉ាប៊ី សាអីឌីត បានទិញគ្រឿងសព្វាវុធយ៉ាងច្រើនសម្បើមពីប្រទេសបារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក យកទៅធ្វើសង្គ្រាមកាប់សម្លាប់មនុស្សនៅប្រទេសយេមែន ។

ក្នុងសង្គ្រាមរយៈពេលជាង៥ឆ្នាំនៅប្រទេសយេមែន អារ៉ាប៊ី សាអីឌីត គាំទ្រខាងរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយពួកឧទ្ទាម ហ៊ូទី ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ប៉ុន្តែជនរងគ្រោះពិតប្រាកដក្នុងសង្គ្រាមនេះ គឺប្រជាពលរដ្ឋស្លូតត្រង់យេមែន ៕លីលី

អត្ថបទដែលជាប់ទាក់ទង