ក្រសួងទេសចរណ៍ ណែនាំ ៨ ចំណុច ដើម្បី​ព​ង្រឹ​ង​គុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​

(​ភ្នំពេញ​)៖ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ឆ្នាំកុរ នឹង​ចូល​មកដល់ នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ នៅពេលនេះ ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ ស្ដីពី ការរៀបចំ​ពង្រឹងគុណភាព​ផលិត​ផ​ទេសចរណ៍ ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទូទាំងប្រទេស ដើម្បី​សម្រួល​ដល់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​។ សារាចរ​ណែនាំ​នេះ បានបង្ហាញ​ពី​ការណែនាំ​សំខាន់ៗ​ចំនួន ៨​ចំណុច រួមមាន​ការធានា​សុវត្ថិភាព​ភ្ញៀវទេសចរ ការរៀបចំ​ល្បែង​ប្រជាប្រិយ និង​ជាពិសេស​ការមិន​ដំឡើងថ្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​ផ្សេងៗ ខ្ពស់​ហួសហេតុ ជាដើម​ឡើយ​។​

អត្ថបទដែលជាប់ទាក់ទង