ក្លិបបាល់ទាត់ភ្នំពេញក្រោននឹងប្រកាសឯកសណ្ឋានថ្មី និងដូរឈ្មោះថ្មី

(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជន ជាពិសេសអ្នកគាំទ្រក្លឹបឱ្យបានជ្រាបថា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ក្លឹបនឹងប្រារព្ធពិធីបង្ហាញឯកសណ្ឋានថ្មីប្រចាំរដូវកាលឆ្នាំ២០១៩ ព្រមទាំងការប្រកាសជាផ្លូវការឈ្មោះថ្មីនៃកីឡដ្ឋាន RSN ក៏ដូចជាបណ្តាដៃគូសហការឧបត្ថម្ភសម្រាប់រដូវកាលនេះផងដែរ ។

កម្មវិធីនេះនឹងធ្វើឡើងចាប់ពីម៉ោង ៥និង៣០នាទីល្ងាចតទៅនៅកីឡដ្ឋាន RSN ផ្ទាល់ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំវិស័យកីឡាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្លឹប និងតំណាងស្ថាប័នជាដៃគូក្លឹប ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

សម្រាប់លក្ខណនៃការចូលរួមមានដូចខាងក្រោម៖

  • សម្រាប់លោកអ្នកដែលមានកាតសមាជិកក្លឹប៖ សូមចុះឈ្មោះតាមរយៈ Link មួយនេះ៖ https://goo.gl/xuDUZ8 ដើម្បីងាយស្រួលក្នុងការរៀបចំអាហារសម្រន់ និងភេសជ្ជៈជូន។ នៅក្នុងថ្ងៃកម្មវិធីលោកអ្នកគ្រាន់តែបង្ហាញកាតសមាជិកក្លឹបនោះនឹងអាចចូលរួមនៅតំបន់ VIP ដែលស្ថិតនៅខាងមុខឆាកតន្រ្តីតែម្តង។
  • សម្រាប់អ្នកចុះឈ្មោះផ្សេងទៀត៖ ក្លឹបនឹងផ្តល់ជូនអាហារសម្រន់ និងភេសជ្ជៈសម្រាប់អ្នកចូលរួមចំនួន ៤០០នាក់ ដោយលោកអ្នកត្រូវ ចុះឈ្មោះតាមរយៈ Link មួយនេះ៖ https://goo.gl/xuDUZ8 រួចមកទទួលយកសំបុត្រចូលរួម (ដែលនឹងប្រកាសថ្ងៃទទួលនាពេលឆាប់) ដើម្បីអាចចូលអង្គុយនៅតំបន់ VIP ដែលស្ថិតនៅខាងមុខឆាកតន្រ្តីតែម្តង។
  • សាធារណជនទូទៅ៖ លោកអ្នកអាចចូលរួមដោយសេរីពោលគឺមិនមានការបង់ប្រាក់នោះទេ!

សូមបញ្ជាក់ដែរថា ក្នុងកម្មវិធីនេះនឹងមានបន្ថែមការកម្សាន្តជាច្រើនដូចជាការសម្តែងរបស់ក្រុមក្មេងខ្មែរ តារាចម្រៀង MC Bull រួមជាមួយ DJ Lyka និងទស្សនីយភាពសម្តែងសិល្បៈផ្សេងទៀតដ៏សម្បូរបែបថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង