ក្រុមបាល់ទាត់នារីអាយុក្រោម១៥ឆ្នាំកម្ពុជាត្រូវជួបក្រុមខ្លាំងថៃជើងឯកយុវតីអាស៊ាន២០១៩

(ថៃ)៖ ក្រុមបាល់ទាត់នារីអាយុក្រោម១៥ឆ្នាំ ត្រូវចាប់ពូលស្ថិតនៅជាមួយក្រុមខ្លាំងថៃ ឡាវ ម៉ាឡេស៊ីន និងសិង្ហបុរី ពូលB ក្នុងការប្រកួតបាល់ទាត់នារីជើងឯកយុវតីអាស៊ានអាយុក្រោម ១៥ឆ្នាំ២០១៩នៅប្រទេសថៃ។

ចំនែកពូល A មានសហភាពមីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត។ ការប្រកួតនេះដំណើរការពីថ្ងៃទី៩​ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។

ក្រុមយុវតីកម្ពុជា បើកការប្រកួតជាមួយសិង្ហបុរីថ្ងៃទី១០ ខែឧសភា រួចបន្តជួបជាមួម៉ាឡេស៊ី ថៃ និងចុងក្រោយជួបប្រកួតជាមួយឡាវ៕

អត្ថបទដែលជាប់ទាក់ទង