Bert van Marwijk ត្រូវតែងតាំងជាគ្រូបង្វឹកថ្មីអារ៉ាប់រួម

(អារ៉ាប់រួម)៖ អតីតគ្រូ​បង្វឹកជម្រើសជាតិហូឡង់ និងអារ៉ាប៊ី សាអូឌីត លោក Bert van Marwijk  ត្រូវតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអារ៉ាប់រួម ហើយកិច្ចការចម្បងរបស់លោកគឺជួយក្រុមប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២នៅកាតា។​

លោក Van Marwjik កាន់តំណែងនេះបន្ទាប់ពីលោក  Alberto Zaccheroni ចុះចេញពីតំណែងក្រោយអារ៉ាប់រួមធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកអាស៊ី២០១៩នៅក្នុងទឹកដីខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង