សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទ្រង់ទ្រាយ​ធំ ទៅ​ប្រទេស​ចិន ក្រោយ​ចូលឆ្នាំ​!

(​ខេត្តកំពង់ស្ពឺ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅក្រោយ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ នា​ខែមេសា​ខាងមុខនេះ សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទ្រង់ទ្រាយ​ធំ ទៅកាន់​ប្រទេស​ចិន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​។ សម្តេច​បញ្ជាក់ថា នៅពេលនោះ នឹងមាន​គណៈប្រតិភូ​ជាន់ខ្ពស់​ទ្រង់ទ្រាយ​ធំ ដោយ​គ្រាន់តែ​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ៣​រូប ហើយ​រដ្ឋមន្ត្រី​ជាច្រើន​ទៀត ព្រោះ​ពេល​សម្តេច​អញ្ជើញ​ទៅ​ចិន មិន​ត្រឹមតែ​ចូលរួម​កិច្ចប្រជុំ​ទេ តែ​ក៏មាន​ជួបពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដូច្នេះ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ដែលជា​ការវិនិយោគរ​បស់​ក្រុម​ចិន ក្នុង​ទុន​ប្រមាណ ២០០០ លាន​ដុល្លារ នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ នៅ​ស្រុង​សំរោង​ទង ខេត្តកំពង់ស្ពឺ​៕​

អត្ថបទដែលជាប់ទាក់ទង