Mosul៖ មនុស្ស៧៩នាក់ស្លាប់ ក្នុងឧបទ្ទវហេតុលិចសាឡាងនៅអ៊ីរ៉ាក់

ប្រភពពី Reuters News ឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៧៩នាក់បានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុលិចសាឡាងដឹកអ្នកដំណើរមួយគ្រឿង នៅទន្លេ Tigris river ក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនានេះ ។

ប្រធានអាជ្ញាធរការពារជនស៊ីវិលនៅទីក្រុង Mosul លោក Husam Khalil បានអោយដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះភាគច្រើន គឺជាស្ត្រី និងកុមារ ដែលមិនចេះហែលទឹក ។

លោក Husam Khalil បានបន្ថែមថា ឧបទ្ទវហេតុលិចសាឡាងនេះ បានកើតឡើងដោយសារដឹកមនុស្សច្រើនលើចំណុះ ដែលជាធម្មតា សាឡាងនេះដឹកមនុស្សបានក្នុងរង្វង់៥០នាក់ ប៉ុន្តែមុនពេលឧបទ្ទវហេតុកើតឡើង គឺសាឡាងនេះបានដឹកមនុស្សរហូតដល់២៥០នាក់ ទើបបណ្តាលអោយសាឡាងលិច ៕លីលី

អត្ថបទដែលជាប់ទាក់ទង