UEFA ពិន័យ Ronaldoជាង២០ ០០០ដុល្លារ រឿងអបអរសាទរការស៊ុតបញ្ចូលទី

(អឺរ៉ុប)៖ ខ្សែប្រយុទ្ធសេះបង្កង់ Juventus, Cristiano Ronaldo ត្រូវបានពិន័យជាប្រាក់ជាង២២ ០០០ដុល្លារសហរដ្ឋអាមេរិកដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ពីបទអបអរសាទរការស៊ុតបញ្ចូលទីដោយកាយវិការមិនគប្បីក្នុងការប្រកួតដែលឈ្នះ Atletico Madrid វគ្គ១៦ក្រុមចុងក្រោយ Uefa Champion League។

កីឡាករវ័យ៣៤ឆ្នាំរូបនេះត្រូវគេមើលឃើញថាធ្វើតាមគ្រូបង្វឹក Atletico Madrid, Diego Simeone ដែលបានបែរទៅកាន់អ្នកគាំទ្រទាញខោ(ចង្វែកគូថ)ពេលក្រុមខ្លួនឈ្នះ Juventus ២ទល់នឹង០ជើងទី១។ លោក Simeone ក៏ត្រូវពិន័យក្នុងទឹកប្រាក់ប្រហាក់ប្រហែលគ្នាដែរ។

Ronaldo ធ្វើកាយវិការបែបនេះពេលខ្លួនសម្រេចគ្រាប់ទីបីរបស់គេ ក្នុងការប្រកួតជើងទី២ឱ្យ Juventus ឈ្នះ៣ទល់នឹង០ ឡើងទៅវគ្គ៨ក្រុមចុងក្រោយជួបក្រុមហូឡង់ Ajax៕

អត្ថបទដែលជាប់ទាក់ទង