ប្រាក់រង្វាន់៥០០លានរៀលត្រូវផ្តល់ជួនកីឡាករ កីឡាការិនីគុនដាវ និងវ៉ូវីណាមដែលដណ្តើមបានមេដាយតំបន់អាស៊ាន

(កម្ពុជា)៖ ព្រឹកនេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករកីឡាការិនីឈ្នះមេដាយ។

ប្រាក់រង្វាន់ដែលត្រូវផ្តល់ជួនដល់អត្តពលិកទាំងពីរប្រកីឡានេះ សរុបមានទំហំទឹក៥០០០លានរៀលដែលជារបស់រាជរដ្ឋាភិបាលកម្ពុជា។

កីឡាករ កីឡាការិនីគ្រូបង្វឹក ជ័យលាភីពីការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ដែលដណ្ដើមបានមេដាយសំរឹទ្ធិក្រុម០១ គ្រឿង ទទួទឹលបានប្រាក់រង្វាន់សរុប២៨លានរៀល។

ថ្ងៃជាមួយគ្នានេះដែរទឹកប្រាក់ជាង៤០០លានរៀល ក៏ត្រូវបានផ្តល់ជួនកីឡាករ កីឡាការិនីដែលឈ្នះមេដាយការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនោះកម្ពុជាដណ្ដើមបានមេដាយមាស០៦ ប្រាក់០៦ សំរឹទ្ធិ១៦។

ការផ្តាល់ប្រាក់រង្វាន់នេះគឺស្របតាមគោលការណ៍ប្រកាសអន្តរៈក្រសួងលេខ៧១៦ ចុះថ្ងៃទី០៧/០៧/២០១៥ មេដាយមាស ទទួលបាន ៩.០០០.០០០រៀល មេដាយប្រាក់ ៨.០០០.០០០រៀល និងមេដាយសំរឹទ្ធិ ៧.០០០.០០០រៀល៕

 

អត្ថបទដែលជាប់ទាក់ទង