វ៉ាស៊ីនតោន៖ អាមេរិកផ្អាកការប្រគល់យន្តហោះចម្បាំង F-35 ឲ្យទួរគីតាមកិច្ចសន្យា

មន្ត្រីមន្ទីរបញ្ចកោណអាមេរិកបានអោយដឹងថា អាមេរិកអាចផ្អាកការប្រគល់យន្តហោះចម្បាំងប្រភេទ F-35 អោយទៅប្រទេសទួរគីតាមកិច្ចសន្យា ដោយសារតែទួរគីបានទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ។

មន្ត្រីមន្ទីរបញ្ចកោណដដែលបានបន្តថា ទួរគីមិនអាចទិញយន្តហោះចម្បាំងប្រភេទ F-35 ពីអាមេរិកផង និងទិញមីស៊ីល S-400 ពីរុស្ស៊ីផងទេ គឺប្រទេសនេះអាចជ្រើសរើសយកមួយក្នុងចំណោមជម្រើសទាំងពីរនេះ ។

ទោះបីជាមានការលើកឡើងបែបនេះពីអាមេរិកក៏ដោយ ក៏ប្រធានាធិបតីរបស់ប្រទេស ទួរគី បានប្រកាសរួចហើយថា ទួរគីនៅតែរក្សាកិច្ចសន្យាទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ទោះបីជាអាមេរិកមិនលក់យន្តហោះចម្បាំង F-35 អោយទួរគីក៏ដោយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង