វ៉ាស៊ីនតោន៖ អាមេរិកដាក់ពង្រាយ B-52 ៦គ្រឿងនៅអឺរ៉ុប ជាសារគម្រាមរុស្ស៊ី

កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន៦គ្រឿងនៅលើទឹកដីអឺរ៉ុប ដែលជាសារគម្រាមប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងការពង្រីកឥទ្ធិពលយោធារបស់ខ្លួនក្នុងតំបន់ ដែលនេះបើតាមប្រព័ន្ធផ្សព្វផ្សាយ CNN ដែលបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩នេះ ។

នាយទាហានជើងអាកាសអាមេរិកបានអោយដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-52 ទាំង៦គ្រឿងនៅលើទឹកដីអឺរ៉ុបនេះ ត្រូវបានបំពាក់ដោយគ្រាប់បែកនុយក្លេអ៊ែរ និងចូលរួមហាត់សមជាមួយកងទ័ពសម្ព័ន្ធមិត្តក្នុងតំបន់ រួមទាំងជាមួយអង្គការណាតូផងដែរ ។

សូមរំលឹកជូនថា កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩នេះ យន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន៤គ្រឿងរបស់អាមេរិក បានហោះហើរលើសមុទ្រន័រវ៉េស សមុទ្របាល់ទិក និងហោះហើរលើសមុទ្រមេឌីទែរ៉ាណេ ដែលជាសារគម្រាមរុស្ស៊ី ៕លីលី

A B-52 Stratofortress takes off from Andersen Air Force Base, Guam, March 18, 2019. The B-52 is capable of deploying the largest spectrum of munitions in the U.S. inventory. (U.S. Air Force photo by Senior Airman Ryan Brooks)
A B-52 Stratofortress taxis down the flightline as the sun sets over Andersen Air Force Base, Guam, March 18, 2019. The B-52 is capable of deploying the largest spectrum of munitions in the U.S. inventory. (U.S. Air Force photo by Senior Airman Ryan Brooks)

អត្ថបទដែលជាប់ទាក់ទង