នៅពេលនេះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មិនមានថាមពលអគ្គិសនីប្រើទេ

(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ ក្តៅចែស ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មិនមានថាមពលអគ្គិសនីប្រើទេ ដោយអាជ្ញាធរអគ្គិសនីផ្តាច់ភ្លើង។

កាលពីរសៀលរហូតដល់ព្រលប់ម្សិលមិញ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់នេះ បានជួបបញ្ហាអត់ថាមពលអគ្គិសនីប្រើប្រាស់ ហើយធ្វើឲ្យពួកគាត់ជួបការលំបាក។

ចំណែកព្រឹកមិញនេះដែរ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មិនមានថាមពលអគ្គិសនីប្រើទេ ដោយសារអាជ្ញាធរអគ្គិសនី EDC កាត់ផ្តាច់មិនឲ្យប្រើប្រាស់ ដើម្បីសន្សំភ្លើង។

សូមរំឭកផងដែរ ស្ទើរពេញមួយថ្ងៃ កាលពីម្សិលមិញ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក៏មិនមានថាមពលអគ្គិសនីប្រើដែរ ហើយនៅព្រឹកនេះ ក៏ចាប់ផ្តើមដាច់ទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង