Christchurch៖ អ៊ីស្លាមបរិស័ទចាប់ផ្តើមចូលព្រះវិហារវិញនៅនូវែលហ៊្សេឡង់ ក្រោយភេរវកម្ម

ប្រភពពី Reuters News ឲ្យដឹងថា អ៊ីស្លាមបរិស័ទនៅទីក្រុង Christchurch ប្រទេស នូវែលហ៊្សេឡង់ បានចាប់ផ្តើមចូលទៅគោរពបូជានៅក្នុងព្រះវិហារអ៊ីស្លាមវិញហើយ នៅ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩នេះ ក្រោយពីមានអំពើភេរវកម្ម ។

សូមរំលឹកជូនថា កាលពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ខ្មាន់កាំភ្លើងម្នាក់ ក្នុងចំណោមគ្នាបីនាក់ បានវាយប្រហារភេរវកម្មដោយ បាញ់ប្រហារទៅលើអ៊ីស្លាមសាសនិក នៅក្នុងព្រះវិហារ អ៊ីស្លាមពីរកន្លែងនៅទីក្រុង Christchurch ប្រទេស នូវែលហ៊្សេឡង់ បណ្តាល អោយមនុស្ស ចំនួន៥០នាក់បានបាត់បង់ជីវិត និងជាង៥០នាក់ផ្សេងទៀតបានរងរបួស ។

រហូតដល់ថ្ងៃនេះ ស្ថានភាពទូទៅនៅទីក្រុង Christchurch ប្រទេស នូវែលហ៊្សេឡង់ បានវិលមករកភាពធម្មតាវិញហើយ ប៉ុន្តែកងកម្លាំងសមត្ថកិច្ចនៅក្នុងប្រទេសនេះ នៅតែរឹតបន្តឹងសន្តិសុខនៅឡើយនៅក្នុងប្រទេសនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង