ប៉េកាំង៖ ចិននឹងអញ្ជើញអ្នកការទូតអឺរ៉ុបទាំងអស់ទៅទស្សនកិច្ចនៅខេត្ត ហ្ស៊ីនជាំង

ក្រសួងការបរទេសរបស់ប្រទេសចិន បានចេញសេចក្តីប្រកាសមួយនៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងគម្រោងអញ្ជើញអ្នកកាទូតទាំងអស់របស់សហភាពអឺរ៉ុប អោយធ្វើទស្សនកិច្ចទៅកាន់ខេត្ត ហ្ស៊ីនជាំង ភាគខាងលិចនៃប្រទេសចិន ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសចិនបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់អ្នកការទូតអឺរ៉ុប គឺមានសារសំខាន់ខ្លាំងណាស់ ដោយអ្នកការទូតនឹងបានឃើញពីការរស់នៅរបស់ជនជាតិភាគតិច អ៊ុយគ័រ(Uighurs) នៅក្នុងខេត្តនេះ ។

គម្រោងអញ្ជើញអ្នកការទូតអឹរ៉ុបនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមសិទ្ធិមនុស្ស រួមទាំងមន្ត្រីសហរដ្ឋអាមេរិកផងដែរ បានរិះគន់មេដឹកនាំរបស់ប្រទេសចិន ថាបានគាបសង្កត់លើជនជាតិភាគតិច អ៊ុយគ័រ(Uighurs) នៅក្នុងខេត្តនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង