អគ្គិភ័យក្នុងរោងចក្រគីមីនៅអាមេរិកបង្កឲ្យមានការព្រួយបារម្ភអំពីគុណភាពខ្យល់​

(អាមេរិក)៖ ក្រុមមន្ត្រីអាមេរិកនិយាយថា ​អគ្គិភ័យនៅរោងចក្រស្តុកវត្ថុធាតុគីមីសំយោគពីប្រេងនៅតំបន់ក្នុងទីក្រុង​ Houston​ បង្កជាផ្សែងខ្មៅចេញ​ទៅលើក្នុងកម្ពស់ជាង១.២០០ម៉ែត្រ​។

​ហើយ​អ័ព្ទនៅក្នុងតំបន់នេះ ត្រូវបានគេព្យាករណ៍ នៅព្រឹកព្រលឹមថ្ងៃពុធនេះថា អាចនឹងធ្វើឲ្យផ្សែងខ្មៅធ្លាក់ចុះមកក្រោមដោយបង្កឲ្យគុណភាពខ្យល់កាន់តែមានគ្រោះថ្នាក់។

សូមរំឭកថា អគ្គិភ័យដែលបានកើតឡើងនៅក្រុមហ៊ុន Intercontinental Terminals កាលពីថ្ងៃអាទិត្យនោះ នៅមានសភាពខ្លាំងក្លានៅឡើយកាលពីថ្ងៃអង្គារ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង