ប៊ែឡាំង៖ កងទ័ពអាមេរិក១៥០០នាក់ទៅដល់អាល្លឺម៉ង់ដើម្បីធ្វើសមយុទ្ធជាមួយអង្គការណាតូ

ប្រភពពី RT ឲ្យដឹងថា កងកម្លាំងយោធារបស់សហរដ្ឋអាមេរិកប្រមាណ១៥០០នាក់ បានទៅដល់ទីក្រុង ប៊ែឡាំង ប្រទេសអាល្លឺម៉ង់ ហើយ ដើម្បីចូលរួមធ្វើសមយុទ្ធយោធាជាមួយអង្គណាតូ ក្នុងគោលដៅពង្រឹងយុទ្ធសាស្ត្រនៅអឺរ៉ុបខាងកើត ។

អង្គការណាតូ ក៏មានកងទ័ពប្រមាណជាង៣៥០នាក់ចូលរួមក្នុងសមយុទ្ធយោធានេះដែរ ដោយមានទាំងគ្រឿងសព្វាវុធ និងយន្តហោះចម្បាំង មកពីបណ្តាប្រទេសជាសមាជិករបស់បក្សសម្ព័ន្ធណាតូមួយចំនួនចូលរួមផងដែរ ។

បើតាមការបង្ហើបពីមេបញ្ជាការកងទ័ពអង្គការណាតូ បានអោយដឹងថា លំហាតសមក្នុងសមយុទ្ធយោធានេះ គឺមានការចូលរួមពីកងទ័ពមកពីសហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ ឡាតវៀ លីទុយអានី និងប្រទេសអេស្តូនី ៕លីលី

អត្ថបទដែលជាប់ទាក់ទង