​ឥណ្ឌូណេស៊ីបង្កើនប្រតិបត្តិការជួយសង្គ្រោះនិងរុករកអ្នកដែលបាត់ខ្លួនដោយសារទឹកជំន​ន់

(ឥណ្ឌូណេស៊ី)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជូនអ្នកជួយសង្គ្រោះជិត ៤ពាន់នាក់ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែលបង្កឡើងដោយទឹកជំនន់នៅក្នុងខេត្ត Papua ភាគខាងកើតនៅពេលដែលការជម្លៀសប្រជាជនរងគ្រោះដោយទឹកជំនន់ពីតំបន់ដែលរងផលប៉ះពាល់នៅតែបន្ត។

គ្រោះមហន្តរាយធម្មជាតិបានវាយប្រហារស្រុក Jayapura ​កាលពីចុងសប្ដាហ៍កន្លងមក បានបណ្ដាលឲ្យមនុស្ស៨៩នាក់ស្លាប់, ១៥៩នាក់ផ្សេងទៀតរងរបួស និង៧៤នាក់កំពុងបាត់ខ្លួន។

អាជ្ញាធរតំបន់បានឲ្យដឹងថាទឹកជំនន់បាន​ជន់លិចភូមិយ៉ាងហោចណាស់ចំនួន ៣៤ ដោយធ្វើឲ្យជនរងគ្រោះសរុបចំនួន ៦.៨៣១ នាក់ត្រូវការជំនួយព្យាបាលបន្ទាន់ឬជំនួយសង្គ្រោះ​៕ (មាលីកា)

 

អត្ថបទដែលជាប់ទាក់ទង